ផលិតកម្មសាស្រ្តាហ្វៀម បានផលិតនូវស្នាដៃថ្មីមួយទៀតដែលជាភាពយន្តបែបរន្ធត់ គឺរឿង ព្រៃអត្តឃាត (Blood Forest) ហើយនឹងត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ។ នេះជាចំណីចក្ខុដ៏ល្អឯកពីផលិតកម្មឈានមុខគេ នៅក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ដែលនិយមចូលចិត្តទស្សនា និង គាំទ្រស្នាដៃភាពយន្តផលិតនៅក្នុងស្រុក។
ព្រៃអត្តឃាត ភាពយន្តបែបរន្ធត់ព្រឺព្រួច រសជាតិថ្មី ពីផលិតកម្មសាស្រ្តាហ្វៀម ដែលសាច់រឿងនិយាយពាក់ព័ន្ធជាមួយនឹងវិញ្ញាណអាថ៌កំបាំងនៅក្នុងព្រៃ។ ស្នាដៃថ្មីនេះ ដឹកនាំរឿងដោយលោក ប៊ុន ចាន់ពេជ្រ ហើយមានការចូលរួមសម្តែងពីសំណាក់តួអង្គល្បីៗដូចជា ទ្រង់ ស៊ីសុវត្ថិ សេរីវុឌ, លោក ហេង ម៉េងឃុន សម្តែងជាតួអង្គសុធា និង កញ្ញា វណ្ណៈ បូរមី សម្តែងជាតួអង្គ ស្រីខួច។ ទន្ទឹមនឹងនេះក៏មានការចូលរួមសម្តែងពីតួអង្គជាច្រើនរូបទៀតផងដែរ។
គេសង្កេតឃើញថា ជារឿយៗភាពយន្តបែបរន្ធត់ព្រឺព្រួច របស់ផលិតកម្មសាស្ត្រា តែងទទួលបាននូវការគាំទ្រពីទស្សនិកជនយ៉ាងច្រើនកុះករ និង តែងតែស្ថិតនៅក្នុងបញ្ជីតារាងកំពូល ដែលមានអ្នកទស្សនាច្រើនបំផុតនៅពេលចាក់បញ្ចាំងតាមរោងភាពយន្តនានា រាប់បញ្ចូលទាំងរោងភាពយន្តនៅក្នុងស្រុក និង នៅក្រៅប្រទេស។ តួយ៉ាងមានដូចជា រឿងម៉ែក្រឡាភ្លើង ដែលបានឆក់យកបេះដូងអ្នកគាំទ្រស្ទើរមួយប្រទេស និងបានក្លាយជារឿងផ្ទុះខ្លាំងបំផុតមួយរបស់ ផលិតកម្មសាស្ត្រា។
បើសិនលោកអ្នកជាអ្នកនិយមចូលចិត្តភាពយន្តបែបភ័យរន្ធត់ ព្រឺព្រួច រឿងព្រៃអត្តឃាត ជារឿងដែលមិនគូររំលងឡើយ។ កុំភ្លេចរង់ចាំចូលរួមទស្សនាទាំងអស់គ្នា នាពេលឆាប់ៗនេះ គ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា៕