top of page

ព្រៃអត្តឃាត ភាពយន្តខ្នាតធំរបស់ផលិតកម្ម សាស្រ្តា ហ្វៀម ប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការ

ខ្សែភាពយន្តខ្នាតធំ រឿងព្រៃអត្តឃាត ដែលជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម សាស្រ្តា ហ្វៀម បានប្រកាសអំពីថ្ងៃចាក់បញ្ចាំងជាផ្លូវការ គឺនៅថ្ងៃទី 21 វិច្ឆិកា 2024 នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។

ព្រៃអត្តឃាត Official Poster
ព្រៃអត្តឃាត Official Poster

ព្រៃអត្តឃាត ភាពយន្តបែបរន្ធត់ព្រឺព្រួច រសជាតិថ្មី ពីផលិតកម្មសាស្រ្តាហ្វៀម ដែលសាច់រឿងនិយាយពាក់ព័ន្ធជាមួយនឹងវិញ្ញាណអាថ៌កំបាំងនៅក្នុងព្រៃ។ ស្នាដៃថ្មីនេះ ដឹកនាំរឿងដោយលោក ប៊ុន ចាន់ពេជ្រ ហើយមានការចូលរួមសម្តែងពីសំណាក់តួអង្គល្បីៗដូចជា ទ្រង់ ស៊ីសុវត្ថិ សេរីវុឌ, លោក ហេង ម៉េងឃុន សម្តែងជាតួអង្គសុធា និង កញ្ញា វណ្ណៈ បូរមី សម្តែងជាតួអង្គ ស្រីខួច។ ទន្ទឹមនឹងនេះក៏មានការចូលរួមសម្តែងពីតួអង្គជាច្រើនរូបទៀតផងដែរ។ 

កញ្ញា វណ្ណៈ បូរមី ក្នុងរឿងព្រៃអត្តឃាត
កញ្ញា វណ្ណៈ បូរមី ក្នុងរឿងព្រៃអត្តឃាត

ព្រៃអត្តឃាត ជាស្នាដៃដឹកនាំរឿង ពី Director រឿងព្រាយតោងធ្នឹម លោក ប៊ុន ចាន់ពេជ្រ ខណៈសាច់រឿងត្រូវបាននិពន្ធដោយ កញ្ញា មឿន លាងអេង។ តួអង្គពិសេសមួយ គឺលោកយាយ ដែលប្រិយមិត្តធ្លាប់បានស្គាល់នៅក្នុងរឿងព្រាយតោងធ្នឹម នឹងត្រឡប់មកវិញជាថ្មីម្តងទៀត នៅក្នុងរឿងព្រៃអត្តឃាត។

 

បើសិនលោកអ្នកជាអ្នកនិយមចូលចិត្តភាពយន្តបែបរន្ធត់ ព្រឺព្រួច រឿងព្រៃអត្តឃាត ជារឿងដែលមិនគូររំលងឡើយ។ កុំភ្លេចរង់ចាំចូលរួមទស្សនាទាំងអស់គ្នា ដែលមានចាក់បញ្ចាំងនៅថ្ងៃទី 21 វិច្ឆិកា​ 2024 នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា៕

តារាសម្តែង ហេង ម៉េងឃុន ក្នុងរឿងព្រៃអត្តឃាត
តារាសម្តែង ហេង ម៉េងឃុន ក្នុងរឿងព្រៃអត្តឃាត

Official Trailer - ភាពយន្តខ្នាតធំរឿង « ព្រៃអត្តឃាត - The Forest »


ឈុតឆាកខ្លះៗ ក្នុងរឿងព្រៃអត្តឃាត - The Forest



 

sastrafilmlogo

Follow us on

  • Facebook
  • Instagram
  • Youtube
  • Telegram
  • LinkedIn
  • Medium

House 53A, Street 3, Borey Piphup Thmey Northbridge, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, 12352

Contact

Telegram or WhatsApp:
+855 89 51 93 65
(For Fast Response)

support@sastraplus.com

sastrafilmapp-google
sastrafilmapp-appstore
sastrafilmapp-appgallery

Address

© 2025 by Sastra Film,

Powered and Secured by Sastra Film

bottom of page